គេហទំព័រ ខ្មែរថប់ញូស

Language

វិធីសកូនឈើចំនួន១៧១៧៩ដើម ក្រោមប្រធានបទ"សៀមរាបផ្ទះខ្ញុំ ភ្នំគូនលែន"

ថ្ងៃ 08/31/2019 | ម៉ោង 09:00:00

លោក សូ ប្លាតុង អភិបាលនៃគណ:អភិបាលស្រុកប្រាសាទបាគង បានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈេីចំនួន១៧១៧៩ដេីម
ខេត្តសៀមរាប% នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៩ លោក សូ ប្លាតុង អភិបាលនៃគណ:អភិបាលស្រុកប្រាសាទបាគងបានដឹកនាំក្រុមការងារមន្ត្រីរាជការក្នុងស្រុកចូលរួមពិធីដាំកូនឈេីចំនួន១៧១៧៩ដេីម ក្រោមប្រធានបទ (សៀមរាបផ្ទះខ្ញុំ ភ្នំគូលែនខ្ញុំ) ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ នៃសួនឧទ្យានជាតិ ព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន នៅភូមិ តាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តសៀមរាប។សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិ បានមានប្រសាសន៍ លេីកឡើងថា យើងទាំងអស់គ្នាខិតខំជួយដាំដេីមឈេីនិងជួយថែរក្សារឲ្យបានគង់វង់ទៅអនាគត់ដេីម្បីជាសម្បត្តិធម្មជាតិ ពិសេសការពារគ្រោះមហន្តរាយធម្មជាតិផ្សេងៗដែលនិងកេីតឡេីងដោយយថាហេតុ ។

Watch Video

Flight Accident

Cambodia Attractions

Angkor Wat, Kingdom of Wonder