គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងនគរបាលសេដ្ឋកិច្ចបានសហការជាមួយកម្លាំងជុំនាញផ្នែករដ្ឋបាលព្រៃឈេីបន្ទាយស្រីចុះចាប់និងរិបអូសរថយន្តដឹកឈេីខុសច្បាប់បាន...

ថ្ងៃ 10/26/2019 | ម៉ោង 10:00:00

កម្លាំងនគរបាលសេដ្ឋកិច្ចបានសហការជាមួយកម្លាំងជុំនាញផ្នែករដ្ឋបាលព្រៃឈេីបន្ទាយស្រីចុះចាប់និងរិបអូសរថយន្តដឹកឈេីខុសច្បាប់បាន... (ខេត្តសៀមរាប) នៅព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩វេលាម៉ោង១០.០០នាទីព្រឹក កម្លាំងនគរបាលសេដ្ឋកិច្ចបានសហការជាមួយកម្លាំងជុំនាញផ្នែករដ្ឋបាលព្រៃឈេីបន្ទាយស្រីចុះចាប់និងរិបអូសរថយន្តដឹកឈេីខុសច្បាប់មួយគ្រឿងចូលក្នុងដេប៉ូរបស់ឈ្មោះឡយ ឡាយស្ថិតនៅក្នុងភូមិក្រោលសេះ សង្កាត់ស្វាយដង្គុំ ក្រុង.ខេត្តសៀមរាប។ តាមការបញ្ជាក់ពីជំនាញផ្នែករដ្ឋបាលព្រៃឈេីបន្ទាយស្រីបានឲ្យដឹងថាម្ចាស់ដឹកឈេីខុសច្បាប់នេះឈ្មោះសៀម ស៊ុយបានដឹកចូលទៅក្នុងដេប៉ូឈ្មោះឡយ ឡាយ តែក្នុងហេតុការនេះបណ្តាញពត៍មានយេីងបានជួបជាមួយម្ចាស់ដេប៉ូឈ្មោះ ឡាយផ្ទាល់ខ្លួនបានអះអាងថាជាឈេីរបស់ខ្លួន។ តែទោះយ៉ាងណាក៍ដោយក៍កម្លាំងជុំនាញបានរិបអូសឈេីនិងរថយន្តយកទៅរក្សាទុកនៅទីស្នាកការផ្នែករដ្ឋបាលព្រៃឈេីបន្ទាយស្រីស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ក្នុងនោះរិបអូសរថយន្តម៉ាក nissan កែឆ្នៃ អត់ស្លាកលេខ ពណ៍ស លាយខៀវមួយគ្រឿងនិងឈេីប្រភេទផ្ចឹកចំនួន២១៤ដុំស្មេីនិង៥,០១០ម៉ែត្រគុបរក្សាទុកចាត់ការតាមនិតិវិធី។ ដោយ ម៉ែន សុវណ្ណចាងហ្វាងការផ្សាយ ទូរស័ព្ទលេខ០៩៥៣៣០៩៧៧

Watch Video

Flight Accident

Cambodia Attractions

Angkor Wat, Kingdom of Wonder