គេហទំព័រ ខ្មែរថប់ញូស

Language

សកម្មភាពដឹកឈើខុសច្បាប់នៅតែបន្តនៅស្រុកស្វាយលើ...

ថ្ងៃ 08/27/2019 | ម៉ោង 13:15:00

សកម្មភាពដឹកជញ្ជូនឈេីខុសច្បាប់នៅតែបន្តធ្វើសកម្មភាពឥតឈប់ឈរ នៅស្រុកស្វាយលេី ជំនាញរដ្ឋបាលព្រៃឈើនៅទីនោះមិនបង្រ្កាប។
(ខេត្តសៀមរាប) បេីទោះបីជាគណៈកម្មការជាតិបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិបានខិតខំប្រឹងប្រែងយ៉ាងណាក៍ដោយក៍នៅមានឈ្មួញដឹកឈេីខុសច្បាប់ឈ្លៀតឱកាសលួចលាក់ នៅតាមបណ្តោយផ្លូវជាតិ ស្រុកស្វាយលេី ខេត្តសៀមរាប។

ជួនពេលខ្លះគេឈ្លៀតដឹកជញ្ជូនវាងតាមផ្លូវលំ ផ្លូវគ្រួសក្រហមកាត់តាមព្រៃស្ទើរតែរៀងរាល់យប់ ត្រូវបានគេស្គាល់ថាជាមេឈ្មួញ ឈ្មោះ(ង៉ា) រស់នៅភូមិសក្កដា( ទឹកលិច) ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

នៅក្នុងករណីនេះយេីងដាក់ការសង័្សយថា សង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ លោក ម៉ែន វុទ្ធី ហៅ តាឡយ មានការបិទភ្នែក បេីកភ្លើងខៀវ ឲ្យ មេឈ្មួញរូបនេះប្រព្រឹត្តទៅបានដោយមិនខ្លាចនិងសំណាញ់ច្បាប់សោះឡេីយ។

តាមសេចក្តីរាយការណ៍ពីបណ្តាញពត៍មាននៅទីនោះបានឲ្យដឹងថា ជួនពេលខ្លះ ឈ្មួញឈើឈ្មោះ(ង៉ា) គេប្រើរូបភាពដឹកជញ្ជូនម្តងបន្តិចៗ ហាក់បីដូចជាសត្វកណ្តៀរជញ្ជូនដីអញ្ចឹង ពេលបានច្រេីន បួនទៅប្រាំម៉ែត្រគូបទេីបគេដឹកទៅចែកចាយតាមបណ្តាដេប៉ូនានាក្នុង ស្រុកសូទ្រនិគមន៍ និងក្នុងខេត្តសៀមរាប។ ដោយ ម៉ែន សុវណ្ណ ចាងហ្វាង (K T N) ខ្មែរថបញូស ០៣១២៥២៥៨៨០.០៩៥៣៣០៩៧៧

Watch Video

Flight Accident

Cambodia Attractions

Angkor Wat, Kingdom of Wonder