គេហទំព័រ ខ្មែរថប់ញូស

Language

មេល្បែងសុីសងកត់កន្ទុយលេខដ៍ធំជាងគេមានជាយូរឆ្នាំណាស់មកហេីយនៅក្នុងក្រុងសៀមរាប....

ថ្ងៃ 08/13/2019 | ម៉ោង 13:00:00

ផ្សាយចេញថ្ងៃម៉ោង២២.៤៤នាទីទី ១៤ ខែ សីហា ឆ្នាំ ២០១៩វេលា - មាតិការព័ត៌មានក្តៅៗ - មេល្បែងសីុសងកត់កន្ទុយលេខដ៍ធំជាងគេមានជាយូរឆ្នាំណាស់មកហេីយគ្មានសមត្ថកិច្ចបង្រ្កាប។ (ខេត្តសៀមរាប) - ល្មមដល់ពេលវេលាហេីយ លោកស្នងការនគរបាលខេត្តសៀមរាប ផ្ទះបេីកល្បែង​សុីសង​កត់កន្ទុយលេខតាមបណ្តោយផ្លូវចេញពីស៊ុបរំដួលមកដល់ផ្លូវបំបែកកែងខាងលិចផ្សារដេីមក្រឡាញ់នៅជិតផ្ទះមេភូមិឈ្មោះ ជិន ណាវ័ន ក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានបេីកល្បែងសុីសងកត់កន្ទុយលេខយ៉ាងធំជាងគេនៅក្នុងខេត្តសៀមរាប ក្នុងមួយថ្ងៃៗគេសង្កេតឃេីញ​មនុស្សទាំងនៅជិត ទាំងនៅឆ្ងាយចេញចូលហូរហែរកកកុញចូលចាក់កន្ទុយលេខក្នុងផ្ទះនេះ អនាធិបតេយ្យ​ច្របូកច្របល់ជាជំហរគ្មានខ្លាចច្បាប់ទម្លាប់អ្វីទាំងអស់ យន្តការរបស់រាជរដ្ឋាភិបាលគឺមានពីរ ទី១យន្តការ​ថ្នាក់ជាតិ ទី២យន្តការថ្នាក់ក្រោមជាតិ ដូចច្នេះយន្តការថ្នាក់ក្រោមជាតិគឺជាសេនាតយោ ជាភ្នែកច្រមុះរ​បស់រាជរដ្ឋាភិបាល (ពោលគឺ) ថ្នាក់មូលដ្ឋានមាន: ឃុំ សង្កាត់ ស្រុក ខ័ណ្ឌ និងខេត្ត រីឯសេនាធិការ អាជ្ញាធរមូលដ្ឋានគឺ: មន្រ្តីសមត្ថកិច្ចគ្រប់ជំនាញពាក់ព័ន្ធ ជាអ្នករៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព សង្គម មួយវិញទៀតក្រសួងមហាផ្ទៃបានចេញគោលការណ៍ណែនាំឲ​ប្រជា​ពលរដ្ឋយេីង​ចេះគោរពនួវគោលការនិងលក្ខណ:សម្បត្តិ ៩ចំណុច របស់ភូមិ ឃុំ មានសុវត្ថិភាព នេះជាកត្តាសំខាន់ និងចំបង ដែលប្រជាពលរដ្ឋហេីយត្រូវតែប្រតិបត្តិគ្រប់ៗរូប ដេីម្បីក្លាយជាមនុស្សល្អ រស់ក្នុងសង្គម ដោយឡែក នៅក្នុងភូមិ ទក្សិណខាងត្បូង ឃុំ សង្កាត់ គោកចក ក្រុង. ខេត្តសៀមរាប

ផ្ទះបេីកបនល្បែងសុីសង​កត់កន្ទុយលេខដ៍ធំមួយនេះ កំពុងតែប្រព្រិត្តបទល្មេីសល្បែងសុីសងកត់កន្ទុយលេខបានយ៉ាងត្រជាក់ចិត្ត ដោយ​​មិនខ្វល់ខ្លាចមានអ្នករំខានឡេីយ ក្នុងករណីនេះយេីងដាក់ការសង្ស័យថា មន្ត្រីសមត្ថកិច្ច​ទាំងថ្នាក់ក្រោម​រហូតដល់ថ្នាក់លេីក្មុងខេត្តមានការឃុបឃិតគ្នាជាប្រព័ន្ធហេីយមេីលទៅបានជាផ្ទះបេីកល្បែងសីុសងនេះលក់កន្ទុយលេខ​ (ឆ្នោត) បានយ៉ាងរលូន ប្រជាជនអ្នកធ្វេីសំណេីរតាមដងផ្លូវ និងប្រជាជននៅជិតនោះ មានប្រតិកម្មយ៉ាងខ្លាំង ចំពោះបនល្បែងមួយនេះ ខ្លះឈ្លោះប្រកែក បែកបាក់គ្រួសារ ប្តីប្រពន្ធ ដោយសារ​ចាញ់ល្បែងកន្ទុយលេខ (ឆ្នោតយួន ឆ្នោតខ្មែរ)នេះស្ទើរជារៀងរាល់ថ្ងៃសំណូមពរ សូមឲ្យ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប និងលោកស្នងការខេត្ត មេត្តាចាត់វិធានការ​បិទល្បែង​សុីសង​លែងកន្ទុយលេខ​នៅផ្ទះដូចបានបញ្ជាក់ដូនខាងលេីនេះតាមសំណូមពរផងទាន ។

ដោយ ម៉ែន សុវណ្ណ ចាងហ្វាង ( KTN) ទទួលផ្សាយពាណិជ្ជកម្ម និងវិវាទដីធ្លី 0312525880. 016246905

Watch Video

Flight Accident

Cambodia Attractions

Angkor Wat, Kingdom of Wonder