គេហទំព័រ ខ្មែរថប់ញូស

Language

ក្រុមព្រឹក្សាឃុំកំពង់ឃ្លាំងត្រៀមទទួលជំនួយឧបត្ថម្ភសាលាវិទ្យាល័យចំនួន២ខ្នង

ថ្ងៃ 07/13/2019 | ម៉ោង 15:00:00

មាតិការពត៍មានថ្មីៗ :
- ចេញផ្សាយថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៩
-សាលាវិទ្យាល័យមួយខ្នងសាងសង់អំពីឈេី ប្រក់ស័ង្គសី ជញ្ជាំងស័ង្គសីជាបណ្តោះអាសន្ន%
(ខេត្តសៀមរាប)  :សាលាវិទ្យាល័យមួយខ្នងមាន ពីរបន្ទប់សាងសង់ បណ្តោះអាសន្ន អំពីឈេីប្រក់ស័ង្គសី ជញ្ជាំងបិតស័ង្គសី ស្ថិតក្នុងភូមិតាអួស ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប មានឈ្មោះថាវិទ្យាល័យកំពង់ឃ្លាំង។

  -តាមប្រភពពត៍មានផ្ទាល់មាត់ពីលោកទូច សុផុន មេឃុំកំពង់ឃ្លាំងនិងលោក ប៉ា ប៉ូ ជំទប់ទី១ លោក អ៊ុន កុតប្រធានគណៈកម្មការទ្រទ្រង់សាលាបានបញ្ជាក់ប្រាប់អ្នកយកពត៍មានយេីងថា នេះជាកុំនិតផ្តួចផ្តេីមរបស់ក្រុមប្រឹក្សាឃុំ លោកមេឃុំ គណកម្មការទ្រទ្រង់សាលាព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំ ដើម្បីចូលរួមលះបង់នូវសម្ភារះថវិកាស្មារតីកំលាំងកាយចិត្តគ្រប់បែបយ៉ាង(ឬហៅថាការចេះធ្វើបដិភាគ)ដើម្បីក៍សាងសាលាវិទ្យាល័យមួយខ្នងនេះដូចចំណុចបានរៀបរាប់ខាងលេី ដោយមូលហេតុ កូនចៅប្រជាពលរដ្ធនៅទីនោះមានការលំបាកធ្វើដំណើរទៅរៀននៅវិទ្យាល័យដំដែកព្រោះផ្លូវឆ្ងាយ។ 

 - តាមប្រភពពត៍មានមួយទៀតពីលោកប៉ា ប៉ូជំទប់ទី១និងលោក អ៊ុន កុតប្រធានគណៈកម្មការទ្រទ្រង់សាលា គូសបញ្ជាក់ថា វិទ្យាល័យនេះគ្រាន់តែជាការបណ្តោះអាសន្នប៉ុណ្ណោះទេ ពេលថ្ងៃខាងមុខនិងមានអង្កការសុបិណ្ឌកុមារកម្ពុជាមានគំរោងជួយសាលាវិទ្យាល័យកំពង់ឃ្លាំងនេះ ចំនួន២ខ្នងមាន១០បន្ទប់ សាងសង់អំពីថ្ម ក្នុង១ខ្នងមាន៥បន្ទប់ស្មើនិងទឹកប្រាក់សរុបចំនួនជិត១០មឺុនដុល្លាសហរដ្ឋអាមេរិច។ ដោយ ម៉ែន សុវណ្ណ/ចាងហ្វាង

Watch Video

Flight Accident

Cambodia Attractions

Angkor Wat, Kingdom of Wonder